Advertising

ពូជ​សត្វ​ជន្លេន​យក្ស​អូស្ត្រាលី អាច​រស់​បាន​ដល់​ជាង​២០​ឆ្នាំ

ក្រុងមែលប៊នៈ តើ​លោក​អ្នក​មើល​ស្គាល់​ទេ​ថា​តើ​វា​ជា​ប្រភេទ​សត្វ​អ្វី​ទៅ​ដែល​គ្មាន​ជើង ខណៈ​វា​មាន​ដង​ខ្លួន​ប្រវែង​៨​សង់ទីម៉ែត្រ និង​កម្រាស់​២,៥​សង់ទីម៉ែត្រ​នោះ? នេះ​គឺជា​សត្វ​ជន្លេន​យក្ស​មួយ​ប្រភេទ​ដែល​គេ​បាន​ប្រទះ​ឃើញ​វា​នៅឯ តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អូស្រ្តាលី។ វា​ជា​ប្រភេទ​ជន្លេន​វែង និង​ធំ​ជាង​គេ​លើ​លោក​ដែល​អាច​ធំធាត់​ដល់​ប្រវែង​២​ម៉ែត្រ​។


សត្វ ជន្លេន​យក្ស​ប្រភេទ​នេះ​អាច​រស់នៅ​ក្រោម​ដី​ដែល​មាន​ជម្រៅ​ចាប់​ពី​១ ម៉ែត្រ​ឡើង​ទៅ។ ជន្លេន​នេះ​មាន​លក្ខណៈ​ងាយ​នឹង​ដាច់​ណាស់​ប្រសិន​បើ​យើង​ប៉ះពាល់​វា​មិន ប្រយ័ត្ន និង​អាច​ធ្វើឲ្យ​វា​ងាប់​ទៀត​ផង។ ជន្លេន​ពូជ​នេះ​ក៏​កំពុង​ប្រឈម​នឹង​ការ​ផុត​ពូជ​ពី​ភព​ផែនដី​ផង​ដែរ។

ជន្លេន យក្ស​នេះ​ញាស់​ពង​បាន​តែ​ម្តង​គត់​ក្នុង​មួយ​ឆ្នាំ។ កូន​ដែល​ញាស់​មក​ហើយ​នោះ​ក៏​មិន​តូច​ដែរ​គឺ​មាន​ប្រវែង​១៧​សង់ទីម៉ែត្រ ប៉ុន្តែ​វា​មាន​ការ​លូតលាស់​យឺត​ទម្រាំ​តែ​ពេញវ័យ។

តាម​ការ​ស្រាវជ្រាវ សត្វ​ជន្លេន​យក្ស​អាច​រស់រាន​មាន​អាយុ​វែង​រហូត​ដល់​ទៅ​២០​ឆ្នាំ​ឯណោះ៕ 

No comments